Lambretta retouched – Jack The Lad

Jack The Lad ត្រូវបានផលិតឡើងដោយលោក Gareth Jones មកពីទីក្រុង Rhyl ខាងជើងប្រទេស Wales ដើម្បីឧទ្ទិសដល់ឪពុករបស់គាត់ដែលបានទទួលមរណភាពភ្លាមៗនៅក្នុងខែមករា ឆ្នាំ 2017 ។ លោក Gareth តែងតែជាអ្នកគាំទ្ររបស់ Lambretta’s និង Vespa’s ហើយបានជួសជុល​ឡើងវិញនូវម៉ូតូមួយចំនួនក្នុងវ័យកុមារភាពរបស់លោក។ អស់ជាច្រើនឆ្នាំមកនេះ លោកសុបិនចង់មាន Lambretta ផ្ទាល់ខ្លួនរបស់គាត់ម្តងទៀត ដើម្បីជួសជុលនិងតុបតែងវាឡើងវិញ។ បន្ទាប់ពីទិញ Lambretta លោកបានលេងជាមួយគំនិតនៃការស្តារឡើងវិញ និងការច្នៃប្រឌិត។ តែត្រូវ​បាន​ទុក​ចោល​នៅ​ពេល​ដែល​គាត់​ទទួល​ដំណឹង​ពីមរណភាពរបស់​ឪពុក​លោក។ ​ឪពុក​របស់លោក​តែង​តែ​គាំទ្រ​សេចក្តី​ស្រឡាញ់​របស់​លោកចំពោះ​ម៉ូតូ ឡាននិង​កង់។ Jack The Lad ជាឈ្មោះ​ហៅ​ក្រៅ​មួយ​ក្នុង​ចំណោម​ឈ្មោះ​ហៅ​ក្រៅ​ជា​ច្រើន​របស់​ឪពុក​លោកដែលលោក Gareth ចូលចិត្តបំផុត។ លោកបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរចនាម៉ូដ Lambretta របស់លោកឱ្យល្អឥតខ្ចោះ ហើយយកវាទៅកន្លែងប្រណាំង ដើម្បីបង្ហាញ។ Victoria ជា​កូន​ស្រី​របស់លោក Gareth និយាយ​ថា​៖ ​”លោកតា​នឹង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​សម្រេច។ គាត់ជាមនុស្សឧស្សាហ៍ព្យាយាម មិនគិតតែពីខ្លួនឯង កំប្លែង និងយកចិត្តទុកដាក់។ ការខិតខំប្រឹងប្រែងរបស់គាត់សមនឹងទទួលបានការទទួលស្គាល់។” […]

EVENT IN SALENTOEVENT IN SALENTO

ព្រឹត្តិការណ៍ SALENTOEVENT នៅ SALENTOនៅដំណាច់ខែឧសភា ភ្ញៀវទេសចរណ៍ចំនួន 400 នាក់មកពីជុំវិញពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Salento (ភាគខាងត្បូងប្រទេសអ៊ីតាលី) ដើម្បីធ្វើដំណើរកម្សាន្តជាមួយ Lambrettas របស់ពួកគេ និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះដែរ Lambretta V200 ថ្មីរបស់យើងក៏ត្រូវបានដាក់បង្ហាញ ដែលទទួលបានចំណាប់អារម្មណ៍ពីអ្នកទស្សនា និងមានការសរសើរចំពោះគុណភាពល្អនៃម៉ូតូ បន្ទាប់ពីការបើកបរសាកស្បងជាច្រើនដង។ ជាពិសេសប៉ផុតនោះគឺ ម៉ូតូ V200 ពណ៌ទឹកក្រូចមួយគ្រឿងត្រូវបានដាក់នៅក្នុងការចាប់ឆ្នោត ហើយអ្នកដែលមានសំណាងទទួលបានម៉ូតូនោះគឺមានភាពរីករាយជាខ្លាំង។

Lambretta Twist

ចូលរួមជាមួយ ‘Lambret-Twist’ អូរីជីណលរបស់ Lambretta សម្តែងដោយក្រុមតន្ដ្រីQuartetto Cetra ក្នុងឆ្នាំ 1962 ។

មានអ្នកចែកចាយសរុបជាង 600

lambretta Dealer

អ្នកចែកចាយជាង 600 នៅទូទាំងពិភពលោកកំពុងលក់ម៉ូតូ Lambretta V-Special ថ្មី – ស្វែងរកអ្នកចែកចាយនៅក្នុងតំបន់របស់អ្នក។

Lambretta Eicma 2019

Lambretta ចេញម៉ូដែលថ្មីគឺ G-Special 325ccម៉ូដែលថ្មីរបស់យើងត្រូវដាក់បង្ហាញនៅក្នុង EICMA 2019 នៅទីក្រុង Milan ។ លើសពីនេះ យើងក៏បានបង្ហាញនូវម៉ូតូ Lambretta អគ្គិសនីដែលមានថាមពលខ្ពស់ ដែលគ្រោងសម្រាប់ពិព័រណ៍យានយន្តនៅទីក្រុង Delhi ក្នុងឆ្នាំ 2020។G-Special ដែលទន្ទឹងរង់ចាំជាយូរមកហើយ គឺជាកម្មវត្ថុនៃការរំពឹងទុកជាច្រើនខែ ដោយសារទីផ្សាររំពឹងថា Lambretta នឹងបោះជំហានដ៏ធំមួយ បិទគម្លាតជាមួយនឹងគូប្រជែងដ៏សំខាន់របស់ខ្លួន Vespa ។ ម៉ូដែលថ្មីត្រូវបានបង្ហាញជា concept-bike ដែលនឹងផលិតរួចរាល់ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។   G-Special មានលក្ខណៈពិសេសលើស្ថាបត្យកម្ម monocoque ដែកថែបទាំងស្រុង ដែលមានបន្ទះចំហៀងដែលអាចផ្លាស់ប្តូរបាន ជាមួយការរចនានិមិត្តសញ្ញារបស់ Lambretta និងអេក្រង់ពេញលេញ។ ម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 32។ ជាលក្ខណៈពិសេសរបស់ G325 Special គឺត្រូវបានបំពាក់ដោយ “courtesy light” រួមបញ្ចូលជាមួយឈ្នាន់ជើង។ ភ្លើងមានរូបរាងជានិមិត្តសញ្ញារបស់ Lambretta ហើយនឹងបញ្ឆេះដោយស្វ័យប្រវត្តិនៅពេលអ្នកបើកបរចូលទៅជិតរថយន្ត។ នៅខែកុម្ភៈឆ្នាំ 2020 ម៉ូដែលអគ្គិសនីថាមពលខ្ពស់ពិសេសរបស់ G-Special នឹងត្រូវបានដាក់បង្ហាញនៅ Delhi […]

Lambretta Pirelli Edition

Lambretta Pirelli Editionនៅក្នុងឆ្នាំ 1950 Lambretta បានណែនាំក្នុងការប្រើប្រាស់សំបកកង់របស់ក្រុមហ៊ុនផលិតសំបកកង់ Pirelli ដែលមានមូលដ្ឋាននៅទីក្រុង Milan ។ នៅពេលម៉ូតូ Lambretta ថ្មីត្រូវបានបង្កើតឡើង ជាមួយនឹងការប្រារព្ធការសម្ពោធលំដាប់ពិភពលោកដ៏រំជួលចិត្តរបស់ខ្លួនក្នុងឆ្នាំ 2017 សំបកកង់ Pirelli បានក្លាយជាជម្រើសដំបូងម្តងទៀត។ ដូច្នោះហើយ ម៉ូតូ Lambretta ទាំងអស់ដែលលក់នៅអឺរ៉ុបត្រូវបានបំពាក់ជាមួយនឹងសំបកកង់ Pirelli នៅពេលចែកចាយ។ នៅក្នុង Intermot 2018 នៅទីក្រុង Cologne ម៉ាកយីហោអុីតាលីទាំងពីរបានប្រារព្ធកិច្ចសហប្រតិបត្តិការឡើងវិញរបស់ពួកគេជាមួយនឹងម៉ូដែលពិសេសផ្តាច់មុខគឺ Lambretta V 125 Special Pirelli Edition ដែលត្រូវបានកំណត់ត្រឹមតែ 999 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ ម៉ូដែលនេះរួមបញ្ចូលគ្នានូវស្ទាយបែបកីឡាជាមួយនឹងភាពឆើតឆាយ។ Pirelli ពណ៌ក្រហមត្រូវបានលាយជាមួយពណ៌ប្រផេះខ្មៅ។ ដូចម៉ូតូ Lambretta នៃទសវត្សរ៍ឆ្នាំ 1950 និងឆ្នាំ 1960 ដែរ Pirelli Edition មានផលិតតែម៉ូដែល Fix Fender” ជាមួយនឹងរបាំងភក់ខាងមុខជាប់ថេរមិនបត់បែនតាមកង់។តួដែកដែលមានស៊ុមបំពង់ក៏ជាការរចនាទូទៅរបស់ […]

គ្រឿងបំពាក់បន្ថែមថ្មីអាចរកទិញបាន

ក្រៅ​ពី​ម៉ូតូ​ស្កូតឺ​លំដាប់​ទី​មួយ Lambretta ក៏មានគ្រឿងបំពាក់បន្ថែមដែលមានរូបរាងស្រស់ស្អាតនិងគុណភាពល្អ សម្រាប់បំពេញតម្រូវការរបស់លោកអ្នក។ ធ្នើដាក់អីវ៉ាន់ របាំងការពារ កញ្ចក់បាំងខ្យល់ សោសុវត្ថិភាព និងក្រណាត់ក្របជាច្រើនប្រភេទកំពុងរង់ចាំអ្នក។ លើសពីនេះ Lambretta ផ្តល់ជូននូវមួកសុវត្ថិភាពដែលមានពណ៌ដូចគ្នាទៅនឹងម៉ូតូរបស់អ្នក ហើយមានគុណភាពខ្ពស់ដែលសំបកមួកផលិតពីកាបូន ស្រទាប់ខាងក្នុងផលិតពីស្បែកពិត និងដែកអ៊ីណុក ធានានូវផាសុកភាពខ្ពស់បំផុតក្នុងការប្រើប្រាស់។ ស្វែងរកផលិតផលរបស់យើងនៅក្នុងហាងដែលស្ថិតនៅក្នុងតំបន់របស់អ្នក។

Lambretta Rider – Marco Giacomazzi

We want to introduce to you some of our riders all over the world and we are getting started with Marco Giacomazzi from Sydney, Australia. Here is Marco’s story: I have always been interested in all things automotive. Then earlier this year I finally decided to purchase a scooter.When I was researching which scooter I […]