
ព្រឹត្តិការណ៍ SALENTOEVENT នៅ SALENTO
នៅដំណាច់ខែឧសភា ភ្ញៀវទេសចរណ៍ចំនួន 400 នាក់មកពីជុំវិញពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Salento (ភាគខាងត្បូងប្រទេសអ៊ីតាលី) ដើម្បីធ្វើដំណើរកម្សាន្តជាមួយ Lambrettas របស់ពួកគេ និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះដែរ Lambretta V200 ថ្មីរបស់យើងក៏ត្រូវបានដាក់បង្ហាញ ដែលទទួលបានចំណាប់អារម្មណ៍ពីអ្នកទស្សនា និងមានការសរសើរចំពោះគុណភាពល្អនៃម៉ូតូ បន្ទាប់ពីការបើកបរសាកស្បងជាច្រើនដង។
ជាពិសេសប៉ផុតនោះគឺ ម៉ូតូ V200 ពណ៌ទឹកក្រូចមួយគ្រឿងត្រូវបានដាក់នៅក្នុងការចាប់ឆ្នោត ហើយអ្នកដែលមានសំណាងទទួលបានម៉ូតូនោះគឺមានភាពរីករាយជាខ្លាំង។
